ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ក្រុមលោកគ្រូ-អ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច បានចុះប្រមូលយកសំណាកធ្វើការតេស្ត លើកទី២ នៃព្រឹត្តិការណ៍ “២៨ វិច្ឆិកា” នៅពហុកីឡដ្ឋានជាតិអូឡាំពិច។
ស្របពេលជាមួយគ្នានេះដែរ ដូមីណូភីហ្សាក៏បានបង្ហាញនូវទឹកចិត្ត “ខ្មែរជួយខ្មែរ”តាមរយៈការធ្វើភីហ្សាចំនួន ១.៥០០ សម្រាប់ធ្វើជាអាហារពេលព្រឹកទៅកាន់ក្រុមលោកគ្រូ–អ្នកគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសមត្ថកិច្ច ដែលត្រៀមនឹងបំពេញភារកិច្ចនៅពហុកីឡាដ្ឋានជាតិអូឡាំពិច។
តាមរយៈ facebook page ផ្លូវការរបស់ដូមីណូបានរៀបរាប់អោយយើងដឹងដូច្នេះថា នៅពីក្រោយភាពជោគជ័យព្រឹកថ្ងៃទី ៨ធ្នូ នេះ គឺដោយសារតែដូមីណូភីហ្សាមានកងទ័ពអាវខៀវដែលស្វាហាប់ រហ័សរហួន និងពោរពេញដោយទឹកចិត្តមោះមុតមកពី២សាខាគឺ “សាខា City Mall” និង “សាខា IFL” ចំនួន១៦នាក់ ព្រមទាំងក្រុមការងារផ្សេងៗទៀត ទើបពួកយើងអាចធ្វើនិងចំអិនភីហ្សាដ៏ឈ្ងុយឆ្ងាញ់ចំនួន ១.៥០០ ភីហ្សា តាំងពីម៉ោង២ទៀបភ្លឺ រហូតដល់ម៉ោងជិត៦ព្រឹក ដោយជោគជ័យ ដើម្បីត្រៀមរៀបចំជាអាហារពេលព្រឹកដល់ក្រុមលោកគ្រូអ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច ដែលត្រូវបំពេញភារកិច្ចចាំបាច់ក្នុងការគ្រប់គ្រង និងធ្វើតេស្តវត្ថុសំណាកលើកទី២ ចំពោះបងប្អូនដែលបានប៉ះពាល់ទៅនឹង “ព្រឹត្តិការណ៍សហគម ២៨វិច្ឆិកា” ប្រមាណ ៦.០០០នាក់ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិច ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលដូមីណូបានចូលរួមធ្វើកិច្ចការងារសង្គម និងបានចែករម្លែកក្ដីស្រឡាញ់ ព្រមទាំងបណ្ដុះនូវគំនិតខ្មែរជួយខ្មែរ។ ជាក់ស្ដែងនៅពេលដែលកូវីដចាប់ផ្ដើមកើតមាននៅប្រទេសកម្ពុជាលើកដំបូង ដូមីណូភីហ្សាបានធ្វើយុទ្ធនាការ១ដុល្លារ នៅរៀងរាល់ពេលដែលអតិថិជនធ្វើការកុម្ម៉ង់ភីហ្សាដោយប្រើប្រាស់សេវាដឹកជញ្ជូនផ្ទាល់របស់ក្រុមហ៊ុន ហើយដែលកាលនុះដូមីណូភីហ្សាបានធ្វើការបរិច្ចាគជាភីហ្សាដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមានទំហំទឹកប្រាក់៦០០០ ដុល្លារ។ ថ្មីៗនេះទៀត ដូមីណូភីហ្សាក៏បានឧបត្ថម្ភភីហ្សាចំនួន ៧០០ ភីហ្សា ទៅកាន់កងកម្លាំងមានសមត្ថកិច្ចដែលបានចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលទឹកជំនន់ ក្នុងអំឡុងពាក់កណ្ដាលខែតុលាេនះ។
ដើម្បីជៀសវាងពីជម្ងឺកូវីដ-១៩ សូមបងប្អូនទាំងអស់កុំភ្លេចចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានភ្ជាប់ផ្ជួន។
លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃ: 1800 2020
Facebook Page: https://www.facebook.com/DominosPizzaCambodia