ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួន៧នាក់ រឹបអូសវត្ថុតាង បានមួយចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំង​ការិយាល័យជំនាញ​ សហការ​ជាមួយ​​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាបរបស់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី លួចលាក់លេងល្បែង​ស៊ីសង​ (​ អាប៉ោង )​មួយកន្លែង ឃាត់ខ្លួនមនុស្សបាន ៧​ នាក់ រួមនិងវត្ថុតាង មួយចំនួនធំ ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងមានការសម្របសម្រួលលេីនីតិវិធីនពី លោក គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ កាលពីថ្ងៃទី ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១៤និង៥០​ នាទី​ លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុច ភូមិអូរ​ញ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ដោយបានធ្វើការបង្ក្រាបករណី លួចលេងល្បែង​ស៊ីសង​ (​ ភ្នាល់​អាប៉ោង​ )​មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងល្បែងចំនួន០៧នាក់រួមមាន ៖ ១- ឈ្មោះ​ ចៅ​ វ៉ាន់​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ​រស់​នៅ​ភូមិ​អូរ​ញ​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​

១- ឈ្មោះ​ ធា​​ បូ​ណា​ ភេទ​ប្រុស​ អាយុ​ ៦០​ឆ្នាំ​ រស់​នៅ​ភូមិ​គោក​ដូង​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​

៣- ឈ្មោះ​ កឹម​ វ៉ា​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ ​រស់​នៅ​ភូមិ​កំពង់​ក្របី​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​​ បាត់ដំបង​

៤- ឈ្មោះ​ ទូច​ តុលា​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ ​រស់​នៅ​ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​

៥- ឈ្មោះ​ ផន​ ចំរើន​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ ​រ​ស់​នៅ​ភូមិ​ភ្នំ​ប្រសាទ​ ឃុំ​ភ្នំ​ធំ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​

៦- ឈ្មោះ​ កៅ​ ហូវ​ ភេទ​ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ​រស់​នៅ​ភូមិ​សឿ​ ឃុំ​ សឿ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​

៧- ឈ្មោះ​ បូ​ ណា​រី​ ភេទ​ប្រុស​ អាយុ​ ៥១​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ឫស្សី​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​ ។

ដោយឡែកវត្ថុ​តាង ដែលសមត្ថកិច្ចដកហូតបានរួមមាន ៖
-​ បៀរ​ ចំនួន​០៣​ហ៊ូ​
-​ គ្រាប់មេ​អាប៉ោង​ ចំនួន​ ០២​ គ្រាប់​
-​ ផ្តិល​គ្រប​គ្រាប់​អាប៉ោង​ ចំនួន​ ០១​
-​ ចាន​សម្រាប់​បាញ់​គ្រាប់​អាប៉ោង​ ចំនួន​ ០១
-​ ឈេីឫស្សីសម្រាប់​​សង្កត់​លុយ​ ចំនួន​ ០៥​
-​ ម៉ូតូ​ចំនួន​ ០៤​ គ្រឿង​
-​ ចាន​ដាក់​ដី​សម្រាប់​ទ្រ​ចាន​បាញ់អាប៉ោង​​ ចំនួន​ ០១​
-​ ឧបករណ៍​សម្រាប់​​កិប​ និង គ្រាប់​កិប​ ចំនួន​ ០១។

​ ក្រោយឃាត់ខ្លួន អ្នកពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់នេះ ជនទាំង៧នាក់រួមនឹងវត្ថុតាង រហូតមកដល់ព្រឹកនេះត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖