ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញ សហការជាមួយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបរបស់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី លួចលាក់លេងល្បែងស៊ីសង ( អាប៉ោង )មួយកន្លែង ឃាត់ខ្លួនមនុស្សបាន ៧ នាក់ រួមនិងវត្ថុតាង មួយចំនួនធំ ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលេីនីតិវិធីនពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៤និង៥០ នាទី លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុច ភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានធ្វើការបង្ក្រាបករណី លួចលេងល្បែងស៊ីសង ( ភ្នាល់អាប៉ោង )មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងល្បែងចំនួន០៧នាក់រួមមាន ៖ ១- ឈ្មោះ ចៅ វ៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល
១- ឈ្មោះ ធា បូណា ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិគោកដូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣- ឈ្មោះ កឹម វ៉ា ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង
៤- ឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល
៥- ឈ្មោះ ផន ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិភ្នំប្រសាទ ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៦- ឈ្មោះ កៅ ហូវ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិសឿ ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៧- ឈ្មោះ បូ ណារី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិអូរឫស្សី ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ដោយឡែកវត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមាន ៖
- បៀរ ចំនួន០៣ហ៊ូ
- គ្រាប់មេអាប៉ោង ចំនួន ០២ គ្រាប់
- ផ្តិលគ្របគ្រាប់អាប៉ោង ចំនួន ០១
- ចានសម្រាប់បាញ់គ្រាប់អាប៉ោង ចំនួន ០១
- ឈេីឫស្សីសម្រាប់សង្កត់លុយ ចំនួន ០៥
- ម៉ូតូចំនួន ០៤ គ្រឿង
- ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោង ចំនួន ០១
- ឧបករណ៍សម្រាប់កិប និង គ្រាប់កិប ចំនួន ០១។
ក្រោយឃាត់ខ្លួន អ្នកពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់នេះ ជនទាំង៧នាក់រួមនឹងវត្ថុតាង រហូតមកដល់ព្រឹកនេះត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សូរិយា