ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង បានចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារពីឱសថស្ថាន អរុណរះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀងបានចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារពីឱសថស្ថាន អរុណរះនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នៅស្នាក់ការសសយកខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ ហើយសំភារដែលបានផ្ដល់ជូននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពផ្សេងៗ ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន ។

សូមបញ្ជាក់ថាសម្ភារពីឱសថស្ថាន អរុណរះ ដែលប្រគល់អោយសសយក ខេត្តស្វាយរៀង រួមមាន៖អង្ករ ១តោន ស្មើ ៤០បាវ មី ១០កេស ត្រីខ ១កេស អាល់កុល ២កាន (៦០លីត្រ) ម៉ាស់ ១កេសធំ (២៥០០ម៉ាស់) ថវិកា ៥០មុឺន រៀល ៕យឹម សុថាន


ចែករំលែក៖