ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា វ៉ាន់ដេត ដឹកនាំក្រុមការងារសិក្សាស្វែងយល់និងពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងឱ្យវិស័យសុខាភិបាលនៅក្នុងស្រុកបាទី ឱ្យកាន់តែប្រសើរឡើងថែមទៀត

ចែករំលែក៖

ខេត្តតាកែវ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំក្រុមការងារសិក្សាស្វែងយល់និងពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងឱ្យវិស័យសុខាភិបាលនៅក្នុងស្រុកបាទី ឱ្យកាន់តែប្រសើរឡើងថែមទៀតនារសៀលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមុិញនៅសាលាស្រុកបាទី ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា,ខ្ញុំបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុក, គណៈអភិបាល,ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,ប្រធានមន្ទីពេទ្យបង្អែកស្រុកបាទី និងក្រុមការងារនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទបរិសុទ្ធនៃថ្ងៃចុងក្រោយនៅប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់និងពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងឱ្យវិស័យសុខាភិបាលនៅក្នុងស្រុកបាទី ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាលទ្ធផលនៃកិច្ចពិភាក្សា ខ្ញុំបានលើកឡើងនូវចំណុចសម្រាប់ពិចារណា និងដោះស្រាយបញ្ហាមួយចំនួនដូចខាងក្រោម៖
១. ផ្តល់ម៉ាស៊ីនភ្លើងចំនួន ១គ្រឿងជូនមន្ទីរពេទ្យបង្អែកស្រុកបាទី
២. រៀបចំកែលម្អសោភ័ណភាពក្នុងបរិវេណមន្ទីរពេទ្យ ដូចការដាំដើមឈើនិងសួនផ្កា ជាដើម
៣.រៀបចំបន្ទប់វះកាត់ និងម៉ាស៊ីនសម្លាប់មេរោគ
៤. សមាគម នឹងពិនិត្យលទ្ធភាពផ្តល់ម៉ាស៊ីន X-Ray
៥. រៀបចំតប្រព័ន្ធគ្រប់គ្រងសំណល់រឹង
៦. បណ្តុះបណ្តាល តាមរយៈការធ្វើសិក្ខាសាលាការបង្រៀនការងារនៅនឹងកន្លែង ការកៀរគរវេជ្ជបណ្ឌិតចំណានៗ មកជួយក្នុងរយៈពេលខ្លីៗ ជាដើម។
លោកប្រធានសមាគមមានការរីករាយនិងសន្យារិះរកគ្រប់លទ្ធភាពដើម្បីជួយវិស័យសុខាភិបាលស្រុបាទី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖