ព័ត៌មានទាន់ហេតុការណ៍៖

មានគ្រោះរញ្ជួយដី​ កម្រិត៥,៥រិកទ័រ​ នៅខេត្ត Aomori ប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៤:១៩នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានគ្រោះរញ្ជួយដី​ កម្រិត៥,៥រិកទ័រ​ នៅខេត្ត Aomori ប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានឲ្យដឹងកាលពីស៊ុបម្សិលមិញ។
លោកឯកអគ្គរាជទូតបានបញ្ជាក់ថារ, ញ្ជួយដីនេះនឹងមិនបង្កអោយមានរលកយក្សស៊ូណាមិឡេីយ។

ដោយមានក្តីបារម្ភពីប្រជាពលរដ្ឋកម្ពុជារស់នៅទីនោះ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានធ្វើការអំពាវនាវផងដែរថាប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374 ។
សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖