ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវតីវ័យក្មេងម្នាក់ អាយុ១៧ឆ្នាំ បានរត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ប៉ុនប៉ងលោតសម្លាប់ខ្លួន តែត្រូវបានប្រជាពរដ្ឋនិងសមត្ថកិច្ចជួយអន្តរគមន៍ចាប់ឃាត់ទាន់ពេលវេលា។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលេីស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញយុវតីម្នាក់ វ័យ១៧ឆ្នាំ មានអាការៈស្រវឹងស្រាបានដើរបណ្ដេីរយំបណ្ដេីរ ឡើងស្ពានអាកាសស្ទឹងមានជ័យ ប៉ុនប៉ងលោតសម្លាប់ខ្លួន ភ្លាមនោះក៏ត្រូវប្រជាពរដ្ឋឃើញហេតុការណ៍នេះ នាំគ្នាជួយអន្តរាគមន៍ឃាត់បានភ្លាមៗ។
បើតាមការអះអាងពីយុវតីខាងលើនេះ បាននិយាយទាំងស្រវឹង និងស្រែកយំថា រូបគេដោយសារចាញ់បោកបុរសម្នាក់ បានប្រាប់ខ្លួនថា អត់មានប្រពន្ធកូន ស្រាប់តែនៅពេលថ្ងៃខួបកំណើតប្រុសស្នេហ៍នៅយប់នេះ ទើបបែកធ្លាយដឹងការពិតថាបុរសដែលខ្លួនស្រឡាញ់មានប្រពន្ធនឹងកូនរួចហើយ។ ភ្លាមនោះរូបនាងខកចិត្តយ៉ាងខ្លាំង ក៏ទៅផឹកដេីម្បីកុំឲ្យពិបាកចិត្ត បែរសុញគំនិតគិតខ្លី ឡើងស្ពានអាកាសស្ទឹងមានជ័យ ដើម្បីប៉ុនប៉ងលោតសម្លាប់ខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំយុវតីរូបនេះ យកទៅស្នាក់ការក្រោមស្ពាន ដើម្បីធ្វើការណែនាំកុំឲ្យធ្វើដូច្នេះទៀត៕
ដោយ៖សហការី