ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់រួម និងបារ៉ែន អនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm, ទីបំផុត!ប្រទេសគូវ៉ែត អនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech

ចែករំលែក៖

អន្តរជាតិ៖ ខណៈប្រទេសឈូងសមុទ្រពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែនអនុម័តវ៉ាក់សាំងCOVID-19 របស់ក្រុមហ៊ុនចិន Sinopharmស្រាប់តែនៅថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងសុខាភិបាលនៃប្រទេសគូវ៉ែត សម្រេចអនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋគូវ៉ែត KUNA ចុះផ្សាយថា នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងសុខាភិបាលគូវ៉ែត បានប្រកាសថា បានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្រសួងបានផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះជាមុន ដើម្បីទទួលវ៉ាក់សាំង នៅលើគេហទំព័ររបស់ខ្លួន។

សូមជម្រាបថា នៅថ្ងៃដដែលនេះ ប្រទេសឈូងសមុទ្រអារ៉ាប់ពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែន បានក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងCOVID-19 របស់ក្រុមហ៊ុនចិន Sinopharm ផងដែរ។

គួរបញ្ជាក់ថា ចំពោះការសម្រេចទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់នេះធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការតេស្តដំណាក់កាលចុងក្រោយលើវ៉ាក់សាំងមួយនេះ បានបង្ហាញថា មានប្រសិទ្ធភាពរហូតដល់ ៨៦%ដោយ៖ស តារា


ចែករំលែក៖