ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពជនជាតិតួកមេនីស្ថាន ម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសជនជាតិ TURKMENISTAN ម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនភ្ជាប់នឹងដើមកៅស៊ូស្លាប់យ៉ាងអាថ៌កំបាំងបំផុត ។

  ការប្រទះឃើញសពខាងលើគឺនៅវេលាម៉ោង៧:០០នាទី ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ នៅឡូត៍កៅស៊ូ ស្ថិតក្នុងភូមិ៣៣ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា បើតាមការពិនិត្យសាកសពជនបរទេសនោះមានឈ្មោះ AHMEDOV  DAVID ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ TURKMENISTAN  ស្នាក់នៅភូមិឃុំខាងលេី។

លោកបន្តថា ជនបរទេសរូបនេះបានយកខ្សែអង្រឹងចងកលេីដេីមឈេីកៅស៊ូស្លាប់ដោយមិនដឹងមូលហេតុ ។

 លោកបន្តទៀតថា បច្ចុប្បន្នសាកសពត្រូវបានអាជ្ញាធរប្រគល់ឲ្យសមត្ថកិច្ចនគរបាលជំនាញធ្វើការស្រាវជ្រាវបន្ត ៕ដោយ៖ វណ្ណៈ


ចែករំលែក៖