ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់បានតែវត្ថុតាង​ ឯអ្នកញៀន​ល្បែងរត់គេចខ្លួនអស់

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលវាលម្លូនិងកម្លាំងជំនាញខេត្ត ចុះបង្ក្រាប​ទីតាំង​បេីកបញ្ជល់មាន់ស៊ីសងនៅចំណុចចម្ការ​កៅស៊ូខាងលិចភូមិកប្បាស​ ស្ថិតក្នុងភូមិកប្បាស ឃុំវាលម្លូ តែអ្នកលេងរត់គេចខ្លួនអស់​ បន្សល់ទុកតែវត្ថុតាងមួយចំនួន​ប៉ុណ្ណោះ។ 

ការបង្ក្រាប​នេះធ្វេីឡើងនៅវេលាម៉ោង១២និង​៣០​នាទីថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២០​ ខណៈសមត្ថកិច្ចបន្ត​ចុះល្បាតចល័តនៅតំបន់ងាយរងគ្រោះ​ ។ 

សមត្ថកិច្ចចាប់យកវត្ថុតាងនៅកន្លែងកើតហេតុមាន​ ៖​ ម៉ូតូម៉ាកsuzuki ស្មាស់​(ចាស់)១គ្រឿង​, មាន់ជល់ចំនួន២​ក្បាល (ងាប់ស្រាប់)​ និងកន្ត្រកដាក់មាន់ចំនួន១​។ 

ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖