ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឌី វិជ្ជា ប្រគល់ផ្ទះទី៣៥ ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតមួយគ្រួសារនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះទី៣៥ ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតមួយគ្រួសារស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

នាឱកាសនោះក៏មានចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក.ខេត្ត លោកមេឃុំតាសួស លោក លោកស្រីក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ និងយុវជន ស.ស.យ.ក.ស្រុកស្វាយជ្រំ ។

លោកតូច ប៉ូលីវ៉ា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក.ខេត្ត មកជូនដល់លោក មាស ចក និងក្រុមគ្រួសារនិងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក អនុវត្តការសម្អាតអនាម័យឱ្យបានខ្ជាប់ខ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា ផ្ទះទី៣៥ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតមួយគ្រួសារមាន  ឈ្មោះ មាស ចក អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ មាស ភាព អាយុ៤២ ឆ្នាំ មានកូន ៣នាក់ក្នុងបន្ទុក ដោយក្នុងនោះលោក តូច ប៉ូលីវ៉ា បានឧបត្ថម្ភអាវយឺត ជែល

លាងដៃ ម៉ាស់ ព្រមទាំងថវិកាមួយចំនួន និងបានប្រគល់សម្ភារជាអំណោយសាខាកាកបាទក្រហមស្រុកមួយឈុត និងថវិកាមួយចំនួនផងដែរ៕

ដោយ៖យឺម សុថាន


ចែករំលែក៖