ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីនេប៉ាល់ប្រកាសរំលាយរដ្ឋសភា

ចែករំលែក៖

នៅថ្ងៃទី២០ខែធ្នូ ប្រធានាធិបតី នេប៉ាល់ លោកស្រី Bidya Devi Bhandari ប្រកាសរំលាយរដ្ឋសភា ក្រោយនាយករដ្ឋមន្ត្រី KP Sharma Oli លើកសំណើរទៅកាន់ ប្រធានាធិបតីដោយសារតែមានវិវាទផ្ទៃក្នុងកាន់តែខ្លាំងក្នុងគណបក្សកាន់អំណាច។
នៅក្នុងសេចក្តីប្រកាសចេញពីការិយាល័យ ប្រធានាធិបតីនេប៉ាល់បានបញ្ជាក់ថា ការបោះឆ្នោត សភា នឹងត្រូវធ្វើឡើងតាម២ដំណាក់កាល គឺនៅថ្ងៃទី ៣០ខែមេសាឆ្នាំ២០២១ និងថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ ។
កន្លងមករដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ច នេប៉ាល់ លោក Rameshwor Raya Yadav បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Sharma Oli បានឲ្យដឹងថា តាមសំណើររបស់ នាយករដ្ឋមន្ត្រី KP Sharma Oli និងគណៈរដ្ឋមន្ត្រី ស្នើឲ្យប្រធានាធិបតីរំលាយរដ្ឋសភារៀបចំបោះឆ្នោតជាថ្មី ដោយពេលនេះពិបាកធ្វើការមិនចុះសម្រុងនិងគ្នា។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋនេប៉ាល់ ដឹកនាំដោយនាយករដ្ឋមន្ត្រី KP Sharma Oli មានកៅអីក្នុងសភាសរុប ១៧៣ ក្នុងចំណោម២៧៥ កៅអីក្នុងសភា៕ដោយ៖ធី រីណា

រូបភាព៖ vietnamplus


ចែករំលែក៖