ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០:១០នាទី នៅចំណុចខាងជើងភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 សមត្ថកិច្ចបានឲ្យដឹងថាដំបូងកម្លាំងបានល្បាតនៅចំនុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ន ម៉ក ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ  ដកហូត ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ តូច ម៉ូតូចំនួន1គ្រឿង។

ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើបានសារភាពថាគ្រឿងញៀនរបស់ខ្លួនទិញពីឈ្មោះ សាយ គីមរ៉ាន់   ហៅដុស ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិអណ្ដូងស្លា ឃុំកាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ  ក្រោយមកកំលាំងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនបានចំនួន២នាក់ បន្ថែមទៀត ១-ឈ្មោះ សាយ គីមរ៉ាន់ ហៅដុសភេទប្រុស​ អាយុ៣១ឆ្នាំរស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ ២-ឈ្មោះសាន សម្បត្តិ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  និងធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀចំនួន៣៣កញ្ចប់ (តូច២៨កញ្ចប់ ៥កញ្ចប់មធ្យម) ទូរស័ព្ទដៃចំនួន1គ្រឿង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកំលាំងជំនាញនៃអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖