កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទលើកដំបូងជាមួយបុរសពេញវ័យ ក្នុងពេលដែលនាងមានអាយុទើបតែ១៣ឆ្នាំ។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។
ដោយសារតែច្បាប់អនុញ្ញាតឲ្យរួមភេទតាំងពីវ័យក្មេងទើបកុមារី Donna Valdez អាយុ១៥ឆ្នាំបានក្លាយជាម្តាយទៅហើយ ដែលពិបាកក្នុងការមើលថែទាំកូន ដោយសារតែខ្លួនឯងមិនទាន់ទាំងចេះថែទាំផង។
ហ្វីលីពីនជាប្រទេសមានពលរដ្ឋកាន់សាសនាគ្រឹស្តភាគច្រើន ក្លាយជាប្រទេសដែលអនុញ្ញាតឲ្យរួមភេទមានអាយុតិចបំផុតលើពិភពលោក ឲ្យតែមាន ការព្រមព្រៀង គឺចាប់ពីអាយុ១២ឆ្នាំឡើង។ ប៉ុន្តែនៅពេលនេះរដ្ឋសភានឹងបង្កើនអាយុពី១២ឡើងដល់១៦ឆ្នាំវិញ ។
ក្រុមសកម្មជនសិទ្ធិមនុស្សនៅហ្វីលីពីន ជាច្រើនទសវត្សរ៍កន្លងមកបានខិតខំតស៊ូទាមទារឱ្យរដ្ឋាភិបាលបង្កើនអាយុរួមភេទ ដោយសារតែអាយុ១២ឆ្នាំគឺនៅទាបខ្លាំងណាស់។ ច្បាប់អនុញ្ញាតឲ្យរួមភេទសម្រាប់កុមារីអាយុ១២ឆ្នាំមានតាំងពីឆ្នាំ១៩៣០ មកដល់ពេលនេះ៕ដោយ៖ធី រីណា