ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ

ចែករំលែក៖

កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទ​លើកដំបូង​​ជាមួយបុរសពេញវ័យ​​ ក្នុងពេលដែលនាងមានអាយុ​ទើបតែ​១៣ឆ្នាំ​។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។
ដោយសារតែច្បាប់អនុញ្ញាតឲ្យរួមភេទតាំងពីវ័យក្មេង​ទើបកុមារី​ Donna Valdez អាយុ​១៥ឆ្នាំ​បានក្លាយជាម្តាយទៅហើយ ដែលពិបាកក្នុងការមើលថែទាំកូន ដោយសារតែខ្លួនឯងមិនទាន់ទាំងចេះថែទាំផង។
ហ្វីលីពីនជាប្រទេស​មានពលរដ្ឋកាន់សាសនាគ្រឹស្តភាគច្រើន​​​​ ក្លាយជាប្រទេសដែលអនុញ្ញាតឲ្យរួមភេទ​មានអាយុតិចបំផុតលើពិភពលោក​ ឲ្យតែមាន ការព្រមព្រៀង គឺចាប់ពីអាយុ​១២ឆ្នាំឡើង។ ប៉ុន្តែនៅពេលនេះរដ្ឋសភា​នឹងបង្កើនអាយុពី១២ឡើងដល់​១៦ឆ្នាំវិញ ។
ក្រុមសកម្មជនសិទ្ធិមនុស្សនៅហ្វីលីពីន ជាច្រើនទសវត្សរ៍កន្លងមក​បានខិតខំ​តស៊ូ​ទាមទារឱ្យរដ្ឋាភិបាលបង្កើនអាយុរួមភេទ ដោយសារតែអាយុ​១២ឆ្នាំគឺនៅទាបខ្លាំងណាស់។ ច្បាប់អនុញ្ញាតឲ្យ​រួមភេទសម្រាប់កុមារី​អាយុ​១២ឆ្នាំមានតាំងពីឆ្នាំ​១៩៣០ មកដល់ពេលនេះ​៕ដោយ៖ធី រីណា


ចែករំលែក៖