ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្ដាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅវេលាម៉ោងជាង៨និង០០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដធន់ធំ១គ្រឿង(មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ) ដែលមានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ  គ្មានស្លាកលេខ  ទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ គីម សារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះសមត្ថកិច្ច ក៏បានចុះទៅកន្លែងកើតហេតុនិង កំពុងតែធ្វើការស្រាវជ្រាវបន្តរករថយន្តបង្ក ចំណែកសាកសពសមត្តកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖