ព័ត៌មានទាន់ហេតុការណ៍៖

អ្នកញៀនលេងល្បែងបញ្ជល់មាន់រត់​គេច​ខ្លួនអស់​ សមត្ថកិច្ចចាប់បានតែវត្ថុតាង

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទីតាំង​បេីកសង្វៀន​បញ្ជល់​ មាន់មួយកន្លែង​ ស្ថិតនៅចំណុចចម្ការ​កៅ​ស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ​ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំ​ កាលពីម៉ោង១៤និង៣០​នាទី ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២០​ ។

សេចក្តី​រាយការណ៍​ឱ្យដឹងថា​ កាលពី​ម្សិលមិញ​(២១ ខែធ្នូ)កម្លាំងជំនាញព្រហ្មទណ្ឌរបស់​ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ សហការជាមួយជំនាញស្រុកតំបែរ ចុះបង្រ្កាបកន្លែងលួចលាក់លេងល្បែងសុីសងខុសច្បាប់(បញ្ជល់មាន់ អាប៉ោង) នៅចំណុចចម្ការកៅស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ
ខេត្តត្បូងឃ្មុំ​ ។

ក្នុងពេលបង្ក្រាប​សមត្ថកិច្ច​ចាប់យកវត្ថុតាងរួមមាន​ ៖​ ម៉ូតូចំនួនចំនួន២២គ្រឿង,មាន់ជល់ចំនួន១០ក្បាល(ងាប់៥)​, តុនិងហាន់តោចំនួន១​, ចានអាប៉ោងចំនួន១ឈុត,កន្រ្តកដាក់មាន់ចំនួន១០​ និងជញ្ជីងថ្លឹងមាន់ចំនួន១​ ។

គេកត់សម្គាល់ថា​ ការបង្ក្រាប​កន្លងមក​សមត្ថកិច្ច​តែងចាប់បានត្រឹមតែវត្ថុតាង​ ប៉ុណ្ណោះ​ ឯក្រុមអ្នកញៀនល្បែងស៊ីសងមិនដែលចាប់​បានទេ​ ដែលគេសង្ស័យថាទំនងជាមានរនុកក្នុងរាយការណ៍មុនកម្លាំងសមត្ថកិច្ចមកបង្ក្រាបក៏ថាបាន​ ៕​ដោយ៖វណ្ណៈ


ចែករំលែក៖