ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-វៀតណាម ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ ទោះជាបច្ចុប្បន្ន ជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាត នៅលើសាកលលោក ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ សេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែនៅលើពិភពលោកបញ្ហាទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសនីមួយៗ នៅតែបន្តធ្វើ ឬប្រជុំ តាមរយៈវីដេអូជាដើម។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមប្រព័ន្ធវីដេអូ។

———–

On Tuesday morning, 22 December 2020, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, co-chaired with His Excellency PHAM Binh Minh, Deputy Prime Minister, Minister of Foreign Affairs of the Socialist Republic of Viet Nam, the 18th Meeting of the Cambodia-Viet Nam Joint Commission (JC) on Economic, Cultural, Scientific and Technological Cooperation via video conference.៕

ដោយ៖សិលា


ចែករំលែក៖