ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកគាំទ្រលោកត្រាំនឹងរៀបចំពីធីចូលកាន់តំណែងឲ្យលោកត្រាំនៅថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែង​

ចែករំលែក៖

ក្រុមអ្នកគាំទ្រលោកត្រាំ​ជាង៦ម៉ឺននាក់ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកពីគម្រោងរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី​អាណត្តិទីពីរ​របស់លោកដូណាល់ត្រាំ​។ ​ការរៀបចំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ដូចថ្ងៃដែលលោកបៃឌិនចូលកាន់តំណែង​ដែរ។
នៅលើបណ្តាញសង្គម​​ បានបង្ហោះថា​«យើង​ជាពលរដ្ឋ​ដែលមាន​គ្នាជាង​៣២៥ពាន់នាក់​​គាំទ្រលោកដូណាល់ ត្រាំឲ្យកាន់តំណែងដឹកនាំអាមេរិកជាបន្តទៀត»។ ពិធីខាងលើនឹងរៀបចំឡើងដោយក្រុមមានឈ្មោះថា ​​Ilir Chami និង Evi Kokalari ​ ដែលតែងតែគាំទ្រលោកត្រាំ​ក្នុងសកម្មភាពឃោសនាបោះឆ្នោត។
នៅក្នុងអត្ថបទដែលក្រុម Evi Kokalari បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក​​ ត្រូវបានបិទស្លាកសញ្ញា​មិនទទួលខុសត្រូវ​ពាក់ព័ន្ធ នឹងសកម្មភាពឃោសនា​​ខុសច្បាប់ ។ ហ្វេសប៊ុកបញ្ជាក់ថា លោក បៃឌិនគឺជាអ្នកជាប់ឆ្នោតប្រធានាធិបតីអាមេរិក ហើយលោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីទី ៤៦របស់អាមេរិក នៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១។
នៅថ្ងៃទី៦ខែមករា គឺជាពេលវេលាដែលរដ្ឋសភាបើកកិច្ចប្រជុំ ​ ក្រោមអធិបតីភាពរបស់អនុប្រធានាធិបតី និង ប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ពីលទ្ធផលបោះឆ្នោត​ដែលបណ្តារដ្ឋទទួលស្គាល់​ ។ នេះជាដំណាក់កាលចុងក្រោយបំផុត​ មុនពេលប្រធានាធិបតីថ្មីចូលកាន់តំណែង​៕ដោយ៖ធី រីណា


ចែករំលែក៖