ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមការងារចំរុះរបស់រដ្ឋបាលក្រុង ដែលកំពុងឈរជើងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត២ (QC2)

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់លោក សុខ ពេញណន នាយករដ្ឋបាលស្តីទីសាលាក្រុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមការងារចំរុះរបស់រដ្ឋបាលក្រុង ដែលកំពុងឈរជើងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) ក្នុងក្រុងប៉ោយប៉ែត ចំនួន៣មណ្ឌល គឺ ៖
១- មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
២- មណ្ឌលសុខភាពប៉ោយប៉ែត១
៣- វិទ្យាល័យនិមិត្ត

ដោយក្នុងមួយគោលដៅក្រុមការងារទទួលបាន ថវិកា១,០០០,០០០រៀល អង្ករ៥០គីឡូក្រាម ត្រីខ ១កេសធំ មី១កេសធំ ទឹកសុទ្ធមួយចំនួន សម្រាប់ដោះស្រាយចំពោះមុខ អាហាររួមប្រចាំថ្ងៃ៕

ដោយ៖សិលា


ចែករំលែក៖