ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសភាជាតិកម្ពុជា APF ប្រជុំត្រៀមសម្រាប់ការចូលរួមក្នុងមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធ Visioconference

ចែករំលែក៖

ភ្នំពេញ កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF បានដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជា APF ដើម្បីពិភាក្សានិងពិនិត្យមើលខ្លឹមសារឯកសារនានា សម្រាប់ការត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF នៃមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធ Visioconference នាខែមករា ឆ្នាំ២០២១ ខាងមុខ។

កិច្ចប្រជុំនាពេលនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកសមាជិកាក្រុមសភាជាតិកម្ពុជា APF (រដ្ឋសភា ព្រឹទ្ធសភា) មន្ត្រីលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជា APF និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរមួយចំនួនទៀត៕

ដោយ៖ សិលា


ចែករំលែក៖