ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីបញ្ជាការវរសេនាតូចបញ្ជូនសារ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកបន្ទាយស្រី។
ក្នុងពីធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ក្នុងពេលនោះដែរមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ មេបញ្ជការវរសេនាតូច និងនាយទាហាន ពលទាហានទាំងអស់ចំណុះកងពលធំអន្តរាគមន៍លេខ២។
អគារទីបញ្ជាការនេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងចំណោមសមិទ្ធផលជាច្រើន នៅក្នុងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់អង្គភាព និងការចង្អុលបង្ហាញ ជួយឧបត្ថម្ភរបស់ លោក មេបញ្ជការកងពពលធំអន្តារាគមន៍លេខ២ ជាពិសេស មតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោក មេបញ្ជាការកងទ័ពជើងគោក សំដៅកែលំអរអង្គភាពអោយមានវឌ្ឍនភាព និងមានការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព ៕
ដោយ៖សិលា