ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ​របស់ខ្លួន

ចែករំលែក៖

ប្រទេសតំបន់អឺរ៉ុប​ទាំង​២៧ បានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។​​​ នៅថ្ងៃទី​២៦ខែធ្នូ​វ៉ាក់សាំង​ដំបូង​បានចែកចាយនៅប្រទេសអាល្លឺម៉ង់​។ រថយន្តដឹក​វ៉ាក់សាំង​របស់ក្រុមហ៊ុន​Pfizer/BioNTech ​បានទៅដល់១៦​រដ្ឋរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​២៧ ខែធ្នូ អាល្លឺម៉ង់​ចាប់ផ្តើមចាក់វ៉ាក់សាំង​។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់​បានឲ្យដឹងថា អាល្លឺម៉ង់​នឹងចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ-​១៩​ដល់ពលរដ្ឋ​១,៣លាននាក់​ ហើយនៅក្នុងឆ្នាំ​២០២១ នឹងចាក់ដល់ពលរដ្ឋទាំងអស់​។
​រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោកJens Spahn បានឲ្យដឹងថា «​ នេះជាសារ​ណូអ៊ែល ប្រកបដោយក្តីសុខបំផុត​​ ។ ពេលនេះ​រថយន្តដឹកវ៉ាក់សាំង​បានទៅដល់បណ្តារដ្ឋ ក្នុងប្រទេសអាល្លឺម៉ង់​ ។ វ៉ាក់សាំងគឺជា​កន្លឹះដើម្បីយកឈ្នះលើកូវីដ​-១៩​»។ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត​ គឺបុគ្គលដែលងាយរងគ្រោះជាងគេ​ គឺត្រូវចាក់វ៉ាក់សាំងមុនគេ​ គឺគ្រូពេទ្យ និងមនុស្សចាស់។
នៅព្រឹកថ្ងៃទី​២៧ខែធ្នូនេះ​​​វ៉ាក់សាំង​កូវីដ​-១៩ បណ្តាប្រទេស ដូចជា បារាំង អុីតាលី​ ប៊ែលហ្ស៊ិក​ អេស្ប៉ាញ​ ក្រិច ហុងគ្រី​… បានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ។ អឺរ៉ុបមានពលរដ្ឋ​សរុប ៤៥០លាននាក់ នឹងទទួលបានវ៉ាក់សាំង គ្រប់ៗគ្នា ក្នុងពេលឆាប់ៗ៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖