ព័ត៌មានទាន់ហេតុការណ៍៖

ឌុច លីដា បង្ហាញមុខប្តីដែលមិនទាន់រៀបការដើម្បីជម្រះមន្ទិល

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីរងការរិះគន់ពីសំណាក់ទស្សនិកជន រឿងមានកូនទាំងមិនទាន់រៀបការក្តី ក៏តារាសម្តែង ឌុច លីដា នៅតែបង្ហាញអារម្មណ៍ធម្មតាដដែលខណៈដែលខ្លួនបានជ្រើសរើសផ្លូវដើរមួយដែលគិតថានាងមានក្តីសុខគ្រប់គ្រាន់។ ទោះជាយ៉ាងណាស្របពេលដែលកូនមានវ័យជិត១ខួបទើបតារាស្រីរូបនេះបានបណ្តើរស្វាមីជាសាធារណៈ រួមទាំងលេចដំណឹងថាពួកគេបានរៀបការដោយស្ងប់ស្ងាត់ថែមទៀតផងកាលពីអំឡុងខែវិឆ្ឆិកាកន្លងទៅ។

ឌុច លីដា​បានចាប់ផ្តើមបញ្ចេញមុខស្វាមី ដោយការបណ្តើរគ្នាចូលរួមកម្មវិធីនិងបានណែនាំដល់មិត្តសិល្បៈរបស់នាងឲ្យបានស្គាល់ផងដែរ។ ទោះជាយ៉ាងណានាងនៅមិនទាន់លាតត្រដាងពីអត្តសញ្ញាណស្វាមីនាងឲ្យមហាជនបានដឹងនៅឡើយ ប៉ុន្តែត្បិតមានវ័យច្រើនជាងនាងបន្តិចក្តីក៏បុរសនោះមានសាច់ឈាមស្រស់ថ្លានិងត្រូវបានគេលើកឡើងថាជាបុរសទ្រព្យស្តុក។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ហើយនាងកាន់តែទទួលបានការស្រលាញ់ខ្លាំងពីស្វាមីគឺក្រោយពីនាងសម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ និងមានមុខមាត់ដូចស្វាមីនាងបេះដាក់ថែមទៀតនោះ។ ក្រៅពីជាបុរសមានមុខជំនួញនៅខាងក្រៅ អ្នកសិល្បៈក៏បានលើកឡើងដែរថាបុរសនោះគឺមានកិច្ចការងារជាមន្ត្រីរាជការផងដែរ ប៉ុន្តែនាងមិនដែលបញ្ជាក់អំពីក្រសួងដែលស្វាមីនាងបម្រើការងារនោះឡើយ។ កាន់តែមានសុភមង្គល ឌុច លីដា ត្រូវចំណាយពេលវេលាច្រើនដើម្បីមើលថែកូន និងត្រូវលៃលកពេលខ្លះដើម្បីរកចំណូលពីការងារសិល្បៈខណៈដែលនាងធ្លាប់លើកឡើងថា ស្វាមីនាងមិនដែលហាមឃាត់ក្នុងការប្រឡូកសិល្បៈនោះឡើយ ហើយនាងអាចនឹងប្រឡូកពេញទំហឹងវិញថែមទៀតផងនៅពេលដែលកូនប្រុសរបស់នាងធំបន្តិចអាចចូលសិក្សាបាននោះ។ កន្លងមកតារាស្រីរូបនេះធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងដែរថា សម្រាប់នាងមង្គលការក៏សំខាន់ប៉ុន្តែរឿងដែល ចាំបាច់បំផុតជាងនេះគឺសុភមង្គលគឺ មនុស្ស២នាក់ ចាប់ដៃគ្នាសំខាន់ថា តើចុះសម្រុងគ្នាអាចបន្ដដំណើរជាមួយគ្នាទៅមុខបានដែរឬអត់ ទើបជារឿងត្រូវគិត។កាលពីអំឡុងខែសីហាកន្លងទៅនាងក៏ធ្លាប់លើកឡើងដែរថា នាងនិងស្វាមីនៅមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលជាផ្លូវការនៅឡើយ។ ការបង្ហាញមុខស្វាមីនេះក៏ជម្រះបាននូវដំណឹងដែលធ្លាប់លេចលឺថានាងភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងបុរសដែលមានប្រពន្ធកូន និងរឿងស្នេហាភេទដូចគ្នាជាដើម ៕

ដោយ៖វឌ្ឍនា

 


ចែករំលែក៖