ខេត្តស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលចូលមកដល់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំមានកិត្តិយស និង សេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ និងសូមសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ក្នុងដំណើរការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ឲ្យទទួលបាននូវសមិទ្ធិផលជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ ព្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូម មានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរព ដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ៕
ដោយ៖ សិលា