ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងឆ្លងចរន្តភ្លើងកំពុងបើកឆេះទាំងព្រឹកនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងត្រូវបានភ្លើងឆេះទាំងស្រុងក្នុងពេលបើកបរខណៈដែលរថយន្តមួយគ្រឿងនេះ បានឆ្លងចរន្តភ្លើងពេលកំពុងបើក ហេតុការណ៍ឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ 

  សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកសាំយ៉ុង ដឹកធុងថ្នាំពណ៌សម្រាប់លាបផ្ទះ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានឆ្លងចរន្តឆេះហុយទ្រលោមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍យករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ពន្អត់ផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរថយន្តនេះ ដឹកតែថ្នាំពណ៌ត្រូវភ្លើងឆេះទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ៕ដោយ៖ចន្ថា


ចែករំលែក៖