ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ពាក់ព័ន្ធនឹងករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួន​ កាលពីវេលាម៉ោង០២និង០០នាទី​ ថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

    ជនសង្ស័យមាន ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។​

ចំណែកវត្ថុតាងដកហូតរួមមាន​ 

១.ក្រាមថ្លាសចំនួន០៣កញ្ចប់ថង់(០២កញ្ចប់ថង់តូច,០១កញ្ចប់ថង់ធំល្មម) ។

២.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1.BU-3078 ។

៣.ទូរស័ព្ឌដៃម៉ាកLENOVO ពណ៌ខ្មៅ ចំនួន០១គ្រឿង។

៤.កាបូបលុយ ពណ៌ខ្មៅ ចំនួន០១ ។

  លោកវរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការខណ្ឌដង្កោ បានថ្លែងប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុលោកបានបញ្ជាឲ្យកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង បានធ្វើការស្រាវជ្រាវបង្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក៏បានឃាត់ខ្លួនជនសង្ស័យខាងលេីហើយសមត្ថកិច្ចក៏បានត្រួតពិនិត្យ ឆែកឆេររកឃើញក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ថង់(២កញ្ចប់ថង់តូច,០១កញ្ចប់ថង់ធំល្មម) ដែរជនសង្ស័យទំលាក់ចោលទៅលើដីក្បែរជើងចម្ងាយកន្លះម៉ែត្រ  រួចសមត្ថកិច្ចឃើញក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

      បច្ចុប្បន្ននេះ​ ជនសង្ស័យរួមនិងវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់​ ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖