ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថៃ្ងទី៨ ខែតុលា ឆ្នាំ២០២៦នេះកំលាំងអធិការនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់។
ប្រភពបានឲ្យដឹងថា លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកបានដឹកនាំស្រាវជ្រាវឈានទៅឃាត់មុខសញ្ញាម្នាក់ដែលពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លេីងនិងប្រេីហឹង្សាលេីជនបរទេស សញ្ជាតិកូរ៉េខាងត្បូង២នាក់ប្ដីប្រពន្ធជាគ្រូគង្វាលសាសនា នៅក្នុងព្រះវិហារមួយកន្លែង “ព្រះវិហារក្នុងក្តីសង្ឃឹម” ស្ថិតនៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឈ្មោះ សុខ ប៊ី ហៅក្រាញ់ (បានរត់គេចខ្លួន) សមត្ថកិច្ចឃាត់បានឃាត់ឈ្មោះ អ៊ុក អ៉ីវ ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ដែលជាបក្ខពួកក្នុងការធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនិងប្រេីហឹង្សាគប់កាំបិត។
ក្រោយឃាត់ខ្លួន ឈ្មោះ សុខ ប៊ី ហៅក្រាញ់ បានសារភាពនិងបានទទួលស្គាល់ថា ខ្លួនពិតជាមានការពាក់ពន្ធ័និងករណីលួចខ្សែភ្លេីងនិងបានធ្លាប់ប្រព្រឹត្ដ ៣ ករណីផ្សេងទៀត (១)-ទទួលទិញម៉ូតូចោរ ១លើក (២)-ចូលរួមលួចខ្សែភ្លើង ១លើក (៣)-បានលួចម៉ូតូ ១លើក ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកំពុងធ្វេីការសាកសួរនិងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីចាត់ការតាមនីតិវិធីបន្ដ៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច