ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត​៨០នាក់ដោយការវាយប្រហារនៅក្នុងភូមិពីរផ្សេងគ្នាក្នុងប្រទេសនីហ្សេ(Niger)

ចែករំលែក៖

មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្សដល់ទៅ​៤៩ នាក់ស្លាប់ និង​១៧នាក់រងរបួស​​ដោយការវាយប្រហារពីក្រុមអ៊ិស្លាម ស្ថិតនៅក្នុងភូមិ​Tchombangou ។ ជាមួយគ្នានោះ​ក៏មានការវាយប្រហារផ្សេងទៀតនៅក្នុងភូមិ Zaroumdareye បណ្តាលឲ្យមានអ្នកស្លាប់៣០នាក់ផងដែរ​។
តាមសារព័ត៌មានTTXVN បានផ្សាយថា មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្ស​ជិត ៨០នាក់ស្លាប់​​ក្នុងការវាយប្រហារពីក្រុមភេរវកម្ម អ៊ិស្លាម ស្ថិតនៅភូមិជាប់ព្រំដែនប្រទេសម៉ាលី​។ មកទល់ពេលនេះរដ្ឋាភិបាលនៃប្រទេស​នីហ្សេ មិនទាន់ប្រកាសជាផ្លូវការថា​ក្រុមណានៅពីក្រោយការវាយប្រហារនោះឡើយ។
កាលពីថ្ងៃទី​២៤ខែធ្នូ ក្រសួងការពារជាតិនៃប្រទេសនីហ្សេ បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះបានសម្លាប់ក្រុមភេរវកម្ម​១១នាក់នៅតំបន់ភាគខាងលិច​ ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហាន​។ ចំណែកទាហានរដ្ឋាភិបាលក៏ស្លាប់​៧នាក់ផងដែរ​។
ប្រទេសនីហ្សេប្រឈមនឹងបញ្ហាសន្តិសុខយ៉ាងខ្លាំង ដោយតែងតែរងការវាយប្រហារនៅតំបន់ព្រំដែន​ជាប់ប្រទេសម៉ាលី និង​Burkina Faso ។ ក្រុមភេរវកម្មគឺមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម IS ​ជាអ្នកវាយប្រហារ៕

ដោយ៖ធី រីណា


ចែករំលែក៖