ព័ត៌មានទាន់ហេតុការណ៍៖

មី​យ៉ាន់​ម៉ា អំពាវនាវសាធារណជន​ទាំង​ក្នុង​ និង​ក្រៅប្រទេសជួយបរិច្ចាគ​ថវិកា​ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

ចែករំលែក៖

    អន្តរជាតិ៖រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ពេលនេះកំពុងស្វែងរកជំនួយពីសាធារណជនទាំងក្នុងនិងក្រៅប្រទេសជួយបរិច្ចាគថវិកា។ ខណៈទីក្រុងណៃពិដោ ក៏កំពុងចរចាជាមួយដៃគូតំបន់ និងអន្តរជាតិដើម្បីទទួលបានកម្ចីសម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់លើប្រជាជនផងដែរ។ ជាមួយគ្នានេះក្រសួងផែនការ​, ហិរញ្ញវត្ថុ និងឧស្សាហកម្ម​ ​នៅថ្ងៃទី ខែមករាឆ្នាំ២០២១បានប្រកាសថា រដ្ឋាភិបាលក៏បានបង្កើតគណនីពីរដើម្បីទទួលលុយបរិច្ចាគនេះ

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងផែន​, ហិរញ្ញវត្ថុ និងឧស្សាហកម្មរបស់មីយ៉ាន់ម៉ា បានបង្កើតគណនីធនាគា ចំនួន គឺគណនីលុយដុល្លារ ដែលមានលុយជាស្រេច២៥០លានដុល្លារ និងគណនីលុយជាតិចំនួនពាន់លានក្យា (៧៥ម៉ឺនដុល្លារ​)​ហេីយនេះគឺជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតកូវីដ​-១៩ នៅក្នុងប្រទេស មីយ៉ាន់ម៉ាបានបង្កើតមូលនិធិមួយ ដោយអំពាវនាវឲ្យសប្បុរសជនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បរិច្ចាគថវិកាក្នុងការទិញវ៉ាក់សាំង

ទាក់ទិននឹងបញ្ហានេះដែរលោក U Chit Khine សេដ្ឋីមីយ៉ាន់ម៉ា បន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋាភិបាល លោកបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ដែលមានទឹកប្រាក់ចំនួន ,លានដុល្លារទៅរដ្ឋាភិបាលទុកសម្រាប់ទិញវ៉ាក់សាំង ក្នុងថ្ងៃដដែល លោក U Zaw Zaw អគ្គនាយកមូលនិធិ Ayeyarwady បានបរិច្ចាគចំនួន ,លានដុល្លារ កន្លងមកលោក U Zaw Zaw បានបរិច្ចាគទឹកប្រាក់ច្រើនជាង ១១លានដុល្លារដើម្បីទប់ស្កាត់កូវីដ​-១៩ ផងដែរ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawady​ ដោយដកស្រង់ការអះអាងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ថា៖ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩មានតម្លៃមួយដូត្រឹមតែដុល្លារប៉ុណ្ណោះ ពោលប្រជាជនម្នាក់ត្រូវចំណាយបួនដុល្លារ ប៉ុន្តែរដ្ឋាភិបាលត្រូវចំណាយច្រើន លើការស្តុកទុកនិងកម្មវិធីប្រើប្រាស់វ៉ាក់សាំងជាដើម

ដោយឡែកក្រៅពីមូលនិធិរបស់សប្បុរសជន រដ្ឋាភិបាលក្រុងណៃពិដោក៏បានចរចាជាមួយធនាគារពិភពលោក​, ធនាគារអភិវឌ្ឍអាស៊ី​, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីស្វែងរកកម្ចីប្រមាណ៩៥០លានដុល្លារ សម្រាប់ជាមូលនិធិទុកទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ជុំវិញករណីនេះដែរលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ បានបញ្ជាក់ថា មីយ៉ាន់ម៉ានឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅក្នុងខែកុម្ភៈខាងមុខនេះ ខណៈមីយ៉ាន់ម៉ា គ្រោងចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនចំនួន ៤០ភាគរយនៃប្រជាជនសរុប ៥៤, លាននាក់នៅដំណាច់ឆ្នាំ២០២១ ចំណែក ៦០ ភាគរយផ្សេងទៀត នឹងចាក់នៅឆ្នាំក្រោយៗទៀត

ជាប្រទេសកំពុងអភិវឌ្ឍ មីយ៉ាន់ម៉ា ជាភាគីមួយនៃកម្មវិធីទទួលបានវ៉ាក់សាំងដោយស្មើភាព COVAX របស់អង្គការសុខភាពពិភពលោក(WHO) ក្រោមកម្មវិធី COVAX មីយ៉ាន់ម៉ា ទទួលបានវ៉ាក់សាំងសម្រាប់ចាក់លើប្រជាជនខ្លួន ២០ភាគរយ នៃចំនួន ប្រជាជនសរុបវ៉ាក់សាំងនេះ អាចមកដល់នៅក្នុងខែមេសា

មីយ៉ាន់ម៉ា បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែមដែរ រដ្ឋាភិបាលក្រុងណៃពិដោ បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថាន Serum របស់ឥណ្ឌាដើម្បីទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ AstraZeneca លើសពីនេះ មីយ៉ាន់ម៉ា ក៏បានជជែកជាមួយក្រុមហ៊ុនចិន Sinopharm និងSinovac ដែរ ក្រសួងហិរញ្ញវត្ថុមីយ៉ាន់ម៉ា អះអាងថា វ៉ាក់សាំងចិន ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីចិន អាចទៅដល់មីយ៉ាន់ម៉ានៅដើមឆ្នាំ២០២១

សូមជម្រាបដែរថាប្រទេសមីយ៉ាន់ម៉ា បេីគិតត្រឹមថ្ងៃទី ខែមករា មានករណីឆ្លងកូវីដ​-១៩ សរុបចំនួន ១២៨១៧៨ករណី និងអ្នកស្លាប់មានចំនួន២៧៨៥នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ១១១៤០១នាក់ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ា ឈរនៅលំដាប់ទីនៃប្រទេសមានករណីឆ្លងកូវីដ​-១៩ ច្រើនជាងគេ ដោយឥណ្ឌូណេស៊ី ឈរនៅលំដាប់ទី និងហ្វីលីពីន ឈរនៅលំដាប់ទី ដោយ៖សតារា

(រូបភាព៖AFP)


ចែករំលែក៖