ព័ត៌មានទាន់ហេតុការណ៍៖

លោក អួន បឋម ហៅ សាយ បានស្វែងរកថវិកាបរិច្ចាគបានទឹកប្រាក់ចំនួនប្រមាណជាង ៤៥ម៉ឺនដុល្លារអាមេរិក ដែលបានផ្ដល់ជូនមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា , គិតត្រឹមល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១  កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” របស់លោក អួន បឋម ហៅ សាយ បានស្វែងរកថវិកាបរិច្ចាគបានទឹកប្រាក់ចំនួនប្រមាណជាង ៤៥ម៉ឺនដុល្លារអាមេរិក ដែលបានផ្ដល់ជូនមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដោយ សាយ បានរត់ឆ្លងកាត់ ២១ រាជធានី-ខេត្ត ជុំវិញព្រះរាជាណាចក្រកម្ពុជា ក្នុងចម្ងាយប្រមាណ ២៣០០ គីឡូម៉ែត្រ។ កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរតាមរយៈការលេងហ្គេម 1$ Challenges ដោយបរិច្ចាគផ្ទាល់ទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ។  

គួរបញ្ជាក់ដែរថា   កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” បានចាប់ផ្ដើមនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលចាប់ផ្ដើមរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់នៅទីតាំងចាប់ផ្ដើមវិញនៅថ្ងៃស្អែក ទី១០ មករា ឆ្នាំ២០២១ នេះ ដោយ សាយ នឹងរត់ចេញពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់គោលដៅបញ្ចប់ក្នុងចម្ងាយ ២១គីឡូម៉ែត្រ៕

ដោយ៖សិលា


ចែករំលែក៖