ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញបេីកឡេីងខឿនពុះចែកផ្លូវបុកស្លាកប៉ាណូអស់មួយដេីម

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងសង្ស័យតៃកុងងងុយដេកក៏បេីកឡេីងខឿនពុះចែកផ្លូវនិងបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតដួលរាបស្មេីដល់ដីសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២១​ នៅផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៉ីយ៉ាន់ដាយពណ៌​ សឆ្នូតខៀវ​ ពាក់ស្លាកលេខភ្នំពេញ3E 2924 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុសង្ស័យតៃកុងងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃឡេីងខឿនពុះចែកទ្រូងផ្លូវនិងបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតដួលរាបស្មេីដល់ដីសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖