ឆ្នាំ២០២០ ជើងហោះហើរនៅលើពិភពលោកបានថយចុះដល់ទៅ៤២% ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែរជាកើនឡើងទៅវិញ។
សារព័ត៌មានGuardian បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុន ស្រាវជ្រាវ To70 ដែលមានទីតាំងនៅប្រទេសហុល្លង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០មានករណីគ្រោះថ្នាក់អាកាសចរណ៍ដល់ទៅ៤០លើក ក្នុងនោះមាន៥លើក គ្រោះថ្នាក់ធ្ងន់ជាងគេ គឺបានសម្លាប់មនុស្សសរុប២៩៩នាក់។ នៅក្នុងឆ្នាំ២០១៩ មានគ្រោះថ្នាក់យន្តហោះដល់ទៅ៨៦ករណី ក្នុងនោះមាន៨ករណីធ្ងន់ ប៉ុន្តែសម្លាប់មនុស្សតែ២៥៧នាក់ប៉ុណ្ណោះ។
តាមរបាយការណ៍របស់ To70 នៅក្នុងឆ្នាំ២០២០ ជើងហោះហើរ ពាណិជ្ជកម្មធុនធំជួបគ្រោះថ្នាក់ស្លាប់មនុស្សស្មើនិង០,២៧ ក្នុងចំណោមជើងហោះហើរ១លានជើង។ រាល់ការហោះហើរ៣,៧ជើង គឺមានគ្រោះថ្នាក់យន្តហោះមួយលើក កើនឡើង០,១៨បើប្រៀបធៀបឆ្នាំ២០១៩។
ដោយសារតែកូវីដ-១៩ ឆ្លងរាលដាលជាសកល ជើងហោះហើរនៅលើពិភពលោកបានថយចុះដល់ទៅ៤២ភាគរយ ។ នៅក្នុងឆ្នាំ២០២០ មានជើងហោះហើរតែ២៤,៤លានជើងប៉ុណ្ណោះ ។
គ្រោះថ្នាក់ដែលសម្លាប់មនុស្សច្រើនជាងគេ គឺអុីរ៉ង់បាញ់ចំយន្តហោះដឹកអ្នកដំណើរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្លាប់មនុស្ស១៧៦នាក់។ គ្រោះថ្នាក់ទីពីរ គឺនៅប្រទេសប៉ាគិីស្ថាន កាលពីខែឧសភាសម្លាប់មនុស្ស៩៨នាក់៕
ដោយ៖ធី រីណា(រូបភាព៖EPA)