ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មិនទាន់ផ្ទុះចំនួន០៣គ្រាប់សល់ពីសង្រ្គាម នៅស្រុកកំពង់ត្រឡាចត្រូវនគរបាលកម្ទេចចោលនៅហ្នឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែកសហការជាមួយអង្គការហាឡូ ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់និងកម្ទេចចោលនៅហ្នឹងកន្លែង ក្នុងភូមិឧកញ៉ាប៉ាង និងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៣ គ្រាប់នោះរួមមានគ្រាប់ប្រភេទ១០៧ មីលីម៉ែត្រ គ្រាប់ប្រភេទ៧០ មីលីម៉ែត្រ និងគ្រាប់ប្រភេទ៦០ មីលីម៉ែត្រ ៕ដោយ៖ចន្ថា


ចែករំលែក៖