ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវាយសី៣នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩បានចូលរួមក្នុងព្រឹត្តិការណ៍ Thailand Open ក្រោយជាសះស្បើយ

ចែករំលែក៖

សហព័ន្ធកីឡាវាយសីពិភពលោកបានចេសេចក្តីប្រកាសព័ត៌មានមួយថាកីឡាករវាយសី៣នាក់ក្នុងចំណោម៤នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានគេធ្វើតេស្តអវិជ្ជមានឡើងវិញដើម្បីវិលទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ Thailand Open។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២១។

អង្គភាពគ្រប់គ្រងកីឡាវាយសីបានបញ្ជាក់ថា កីឡាករ-កីឡាការិនី SainaNehwal និង HS Prannoy របស់ប្រទេសឥណ្ឌាក៏ដូចជាកីឡាករ Jones Ralfy Jansen របស់អាឡឺម៉ង់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងជុំទី៣នៃការធ្វើតេស្តចាំបាច់សម្រាប់កីឡាករកាលពីថ្ងៃចន្ទ។

កីឡាករ-កីឡាការិនីទាំង៣នាក់ខាងលើត្រូ​វបានគេឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ មុនពេលការព្យាបាលជាសះស្បើយ។ កីឡាករទាំងនាក់ត្រូវបានធ្វើតេស្ត PCR លើកទី២ និងការធ្វើតេស្តឈាមផងដែរដើម្បីបញ្ជាក់បន្ថែម។

បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្ត និងសេចក្តីសំរេចពីគណៈកម្មាធិការធ្វើរោគវិនិច្ឆ័យ និងស៊ើបអង្កេតនៃក្រសួងសុខាភិបាលថៃកីឡាករ Nehwal, Prannoy និង Jansen ត្រូវបានឲ្យវិលត្រឡប់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើវិញ

សូមបញ្ជាក់ថា កម្មវិធីប្រកួតកីឡាវាយសី Thailand Open ក៏ដូចជា Toyota Thailand Open ដែលគ្រោងនឹងប្រារព្ធធ្វើនៅសប្តាហ៍ក្រោយបានរងនូវផលប៉ះពាល់ជាច្រើនពីការដកខ្លួនចេញជាបន្តបន្ទាប់របស់កីឡាករវាយសី ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់ពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ-១៩មានចំនួន១០,៩៩១នាក់ ក្នុងនោះជាសះស្បើយមានចំនួន៦,៩៤៣នាក់ និងមានអ្នកស្លាប់៦៧នាក់ ៕ដោយ៖ភារៈ


ចែករំលែក៖