ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមុិញនេះ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារី ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ដើម្បីអាចបណ្តុះបណ្តាលបន្តដល់យុវជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឱ្យស្របតាមស្ដង់ដាអាស៊ាន (MRA)។
វគ្គបណ្ដុះបណ្ដាលទាំងពីរខាងលើនេះ គឺមិនមានការបង់ថ្លៃសិក្សានោះឡើយ។
កាលបរិច្ឆេទចូលរៀន រួមមាន៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រីឯវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃបង្គោលជាតិ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
ដោយ៖សិលា