ព័ត៌មានទាន់ហេតុការណ៍៖

នៅយប់ថ្ងៃទី១៥ខែមករានេះ ប្រេស៊ីលបានបញ្ជូនយន្តហោះមួយគ្រឿងទៅកាន់ឥណ្ឌាដឹកវ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

យន្តហោះ Airbus A330 របស់ក្រុមហ៊ុនអាកាសប្រេស៊ីលបានបញ្ជូនយន្តហោះមួយគ្រឿងទៅកាន់ប្រទេសឥណ្ឌាដឹកវ៉ាក់សាំងកូវីដ-១៩ ដោយហោះហើរចេញពីអាកាសយានដ្ឋាននៅភាគឦសាននៃប្រទេសប្រទេប្រេស៊ីលទៅកាន់ទីក្រុងមុមបៃ ប្រទេសឥណ្ឌា ដោយហោះហើរក្នុងរយៈពេលដល់ទៅ១៥ម៉ោង ។
កន្លងមកថ្មីៗ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានបញ្ជាក់ថា ឥណ្ឌានឹងនាំចេញឱសថ ក្នុងនោះមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នាយកមជ្ឈមណ្ឌលយុទ្ធសាស្ត្រ Serum លោក Adar Poonawalla បានបញ្ជាក់ផងដែរថា ការលក់វ៉ាក់សាំងកូវីដ-១៩ ទៅក្រៅប្រទេសនឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានបញ្ជាក់កាលពីថ្ងៃទី ១២ខែមករាឆ្នាំ២០២១ថា ឥណ្ឌានឹងសម្រេចលក់វ៉ាក់សាំងទៅក្រៅប្រទេស ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
មជ្ឈមណ្ឌល Serum របស់ឥណ្ឌា គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងលំដាប់ពិភពលោក ។ សារព័ត៌មាន Bloomberg បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Eduardo Pazuello បានបញ្ជាក់ថា មជ្ឈមណ្ឌល Serum នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លានដូសរបស់ក្រុមហ៊ុន AstraZeneca ឲ្យទៅប្រទេសប្រេស៊ីល។
ចំណែកក្រសួងសុខាភិបាលប្រេស៊ីលវិញ នៅថ្ងៃទី១៧ ខែមករាឆ្នាំ ២០២១ នឹងអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Sinovac របស់ចិន។ រដ្ឋាភិបាលប្រេស៊ីល កំពុងរងសម្ពាធពីពលរដ្ឋឲ្យទិញវ៉ាក់សាំងឲ្យទាន់ពេលវេលាដើម្បីចាក់ជូនពលរដ្ឋ២១០លាននាក់ ។ ប្រទេសជិតខាងប្រេស៊ីល ដូចជា អាហ្សង់ទីន ម៉ិចស៊ីកូ បានចាក់វ៉ាក់សាំងជូនពលរដ្ឋប៉ុន្មានសប្តាហ៍កន្លងមកហើយ។
គិតមកដល់ល្ងាចថ្ងៃទី១៥ខែមករានេះ ប្រេស៊ីមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង ៨,៣លាននាក់ ក្នុងនោះស្លាប់ ជាង ២០៧ពាន់នាក់ ៕

ដោយ៖ធី រីណា(រូបភាព៖CNBC)


ចែករំលែក៖