ព័ត៌មានទាន់ហេតុការណ៍៖

ទំហំទឹកប្រាក់​១,៩​ទ្រី​លាន​ដុល្លារ​ ដែលលោក​ ចូ បៃ​ឌិន ត្រៀមបញ្ចេញ​គម្រោង​ជាកញ្ចប់​ជំនួយ​ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីដែលត្រូវស្បថចូលកាន់តំណែងនៅសប្ដាហ៍ក្រោយនេះ កាលពីថ្ងៃទី១៤ ខែមករាថ្មីៗនេះបានបញ្ចេញគម្រោងកញ្ចប់ជំនួយទំហំ,ទ្រីលានដុល្លារ​ ​ដើម្បីជួយសេដ្ឋកិច្ចអាមេរិក បន្ថែមពីនេះលោក បៃឌិន បានអះអាងថាការចាក់បញ្ចូលលុយក្នុងសេដ្ឋកិច្ចជារឿងចាំបាច់បំផុត និងដើម្បីជំរុញល្បឿនក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ​-១៩ផងដែរ

ជាក់ស្តែងក្នុងកញ្ចប់ជំនួយ,ទ្រីលានដុល្លារ ទឹកប្រាក់៤១៥ពាន់លានដុល្លារ នឹងត្រូវចាក់បញ្ចូលក្នុងការប្រយុទ្ធជំងឺរាតត្បាតនេះ និងកម្មវិធីចាក់វ៉ាក់សាំងកូវីដ​-១៩ ចំណែកទឹកប្រាក់ប្រហែលទ្រីលានដុល្លារ នឹងប្រើសម្រាប់ការឧបត្ថម្ភដោយផ្ទាល់ទៅកាន់ប្រជាជនអាមេរិក ហើយទឹកប្រាក់ជាង៤៤០ពាន់លានដុល្លារទៀត នឹងប្រើដើម្បីជួយអាជីវកម្មតូចៗ និងសហគមន៍ដែលរងគ្រោះដោយសារជំងឺកូវីដ​-១៩

ដោយឡែកសម្រាប់កញ្ចប់លុយដែលត្រូវឲ្យប្រជាជន ពលរដ្ឋអាមេរិកម្នាក់ៗនឹងទទួលបានលុយចំនួន១៤០០ដុល្លារ បន្ថែមពីលើលុយចំនួន៦០០ដុល្លារដែលផ្ដល់ឲ្យរដ្ឋបាលលោក ត្រាំ បេីមែនទែនទៅលោកដូណាល់ ត្រាំចង់ឲ្យប្រជាជនអាមេរិកម្នាក់ពីរពាន់ដុល្លារដែរ ប៉ុន្តែសភាមិនព្រម ចំណែកគម្រោងរបស់លោក បៃឌិន វិញ មានសង្ឃឹមខ្ពស់ដែលអាចទទួលបានការយល់ព្រមពីសភា ព្រោះបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាទាំងពីរទៅហើយ

សូមជម្រាបថាលោក ចូ បៃឌិន ជាការអនុវត្តតាមកាសន្យានាពេលឃោសនារកសំឡេងឆ្នោតលោកបានបញ្ចេញផែនការជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិក និងន្លឿការឆ្លើយតបទៅនឹងវិបត្តិកូវីដ​-១៩ ដែលកំពុងទាញអាមេរិកឲ្យចូលវិបត្តិ មិនតែប៉ុណ្ណោះលោក បៃឌិន បានប្ដេជ្ញាចិត្តដោះស្រាយបញ្ហានេះឲ្យបានល្អ និងម៉ត់ចត់ជាងប្រធានាធិបតី ដូណាល់ ត្រាំ

ជាមួយគ្នានោះលោកចូ បៃឌិន ថ្លែងពីរដ្ឋ Delaware នៅថ្ងៃទី១៤ ខែមករាបាននិយាយថា ផែនការរបស់លោក ជារឿងចាំបាច់ដើម្បីស្ដារសេដ្ឋកិច្ចអាមេរិក ដែលរងផលប៉ះពាល់ខ្លាំងដោយការរាលដាលជំងឺកូវីដ​-១៩ ហើយវានឹងជួយបញ្ចៀសការខ្ទេចខ្ទាំសេដ្ឋកិច្ចរយៈពេលវែងស្របពេលដែលផលប្រយោជន៍របស់វា ក៏មានច្រើនដែរ ប្រធានាធិបតីជាប់ឆ្នោតរូបនេះសង្កត់ធ្ងន់ថា «​នៅកណ្ដាលវិបត្តិបែបនេះ យើងមិនអាចមិនធ្វើអ្វីសោះឡើយ​»

ទាក់ទិននឹងបញ្ហានេះដែរ​ ​បេីតាមមន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យនៅសភាទាំងពីរ ក៏បានសាទរផែនការនេះ និងប្ដេជ្ញាធ្វើការដើម្បីឲ្យចេញជាលទ្ធផលតែម្ដង រីឯមេដឹកនាំបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា Chuck Schumer និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ក៏បានបញ្ជាក់ដែរថា សភានឹងធ្វើឲ្យទស្សនៈវិស័យលោក បៃឌិន ចេញជារូបរាង ត្រូវបានអនុម័តនៅសភា និងត្រូវចុះហត្ថលេខាក្លាយជាច្បាប់

គួរបញ្ជាក់ថាចំពោះកញ្ចប់ជំនួយខាងលើ ជាវិធានការទីមួយប៉ុណ្ណោះរបស់លោកចូ បៃឌិន ខណៈក្រុមមន្ត្រីរបស់លោកអះអាងថា កញ្ចប់ទីពីរ នឹងចេញជារូបរាងមិនយូរឡើយក្រោយលោកចូ បៃឌិន ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះដោយ៖សតារា

រូបថត៖ AFP


ចែករំលែក៖