ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រ័យត្ន! សូម្បីតែការ៉េម​ ក៏មានដានវីរុសកូវីដ១៩ដែរ​

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលចិនបន្ទាប់ពីធ្វើតេស្តការ៉េមជិត ពាន់ប្រអប់ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន៣ប្រអប់ដែលបង្ហាញថាការ៉េមមានផ្ទុកនូវវីរុសនេះនៅក្នុងទីក្រុងធានជីនភាគខាងជើងនៃប្រទេសចិន។នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail​ នាពេលថ្មីៗនេះ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមាន៖ការ៉េម ចំនួន ,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។

សូមជម្រាបថាអាជ្ញាធរចិនបន្ទាប់ពីការកឃើញភ្លាមៗ បានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។

ជាមួយគ្នានេះអាជ្ញាធរសុខាភិបាលចិនក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ១៩តាមរយៈការ៉េមទាំងនោះ៕

ដោយ៖សតារា


ចែករំលែក៖