ព័ត៌មានទាន់ហេតុការណ៍៖

ការចុះត្រួតពិនិត្យលទ្ធផលនៃការសាងសង់បណ្តាញផលិតទឹកស្អាតពីទីប្រជុំជនក្រុងស្ទឹងត្រែង ទៅកាន់ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ៥កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី បានអញ្ជើញអមដំណើរលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះត្រួតពិនិត្យលទ្ធផលនៃការសាងសង់បណ្តាញផលិតទឹកស្អាតពីទីប្រជុំជនក្រុងស្ទឹងត្រែង ទៅកាន់ស្រុកសេសាន ក្រោមហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបន្ទាប់មកបានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្រ្ត និងសក្តានុពលទេសចរណ៍ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ៖ សិលា


ចែករំលែក៖