ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៣.០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្រ្គោះដល់ប្រជានុរាស្រ្តទទួលជួបការលំបាកផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម ប្រភពRoyal du Cambodge បានបង្ហោះនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះតម្រិៈដង្ហែតាមព្រះរាជសកម្មភាព នៃព្រះករុណា ព្រះវររាជបិតាកីឡាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ២,០០០ដុល្លារ ជូនដល់សហព័ន្ធកីឡារាំកម្ពុជា ក្នុងដំណើរការការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កន្លងទៅផងដែរ៕
ដោយ៖សុខ ខេមរា