ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបក្មេងទំនើង៤នាក់ ប្រើប្រាស់ថ្នាំញៀនយកដុំថ្មគប់កញ្ចក់រថយន្ត

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងដែលយកដុំថ្មគប់កញ្ចក់រថយន្ត និងប្រើប្រាស់ថ្នាំញៀនចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានរួចបញ្ជូនសំណុំរឿងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្មេងទំនើងទាំងនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមង្គលបូរីបង្រ្កាបបានកាលពីម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខណ:ពួកគេបានធ្វើសកម្មភាពជិៈម៉ូតូដេញជែងរថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ .2AD.5103 បើកបរដោយឈ្មោះ ឆាង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ( ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ) ដែលធ្វើដំណើរលើផ្លូវជាតិលេខ១៥៦D ពីសៀមរាប ទៅបាត់ដំបង។ ពេលដល់ចំណុចភូមិ ប្រឡាយហ្លួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ក្រុមក្មេង៤នាក់ នេះបានយកដុំថ្មគប់កញ្ចក់រថយន្តខាងក្រោយ ផ្នែកខាងឆ្វេងបណ្តាលឲ្យបែកប្រេះស្រាំរួចជិៈពួកគេគេចខ្លួនទៅ ។
លោក ឆាង ចន្ថា ជាម្ចាស់រថយន្តបានប្តឹងថា នៅមុនពេលកើតហេតុគាត់បើករថយន្តមកកន្លែងកើតហេតុឃើញក្រុមក្មេង ០៤នាក់ នេះជិៈម៉ូតូ០២គ្រឿង សន្ទឹមគ្នាលើផ្លូវជាតិ ។ ពេលនោះគាត់បាន ស៊ស៊ីប្លេរសុំផ្លូវរួចបើកជែងម៉ូតូពួកគេទៅមុខ។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ស្រាប់តែក្មេងទំនើងទាំង០៤នាក់ នេះបានបើកម៉ូតូជែងរថយន្តគាត់វិញ ដោយម៉ូតូ១គ្រឿង បើករេមុខរថយន្ត និង១គ្រឿងទៀត អ្នកជិៈពីក្រោយមានដុំថ្ម២ដុំ បានគប់ទៅលើរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ខាងក្រោយ ផ្នែក ខាងឆ្វេង ។
បន្ទាប់ពីទទួលពាក្យបណ្តឹងនេះភ្លាមនគរបាលស្រុកមង្គលបូរីដែលអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អម សាលាដំបូងខេត្ត ទើបកម្លាំង នគរបាល ស្រុកបានធ្វើការ ស្រាវជ្រាវ និងឈានដល់ចាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង៤នាក់ ជាបន្តបន្ទាប់។

ជនសង្ស័យក្មេងទំនើងរួមមាន ឈ្មោះ ១- ប្រុស វ៉ាន់ នី ហៅបាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ២- ម៉ិច សំប៉ាន ភេទប្រុស អាយុ២០ឆ្នាំ ៣- វ៉ា ឆៃរ៉ា ក់ ភេទប្រុស អាយុ១៦ឆ្នាំ ។ ទាំង០៣នាក់ នេះរស់នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ៤- ឈ្មោះ សុំ ថាវរី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រោយឃាត់ខ្លឋួនបានពួកគេបានសារភាពពីទង្វើរបស់ពួកគេហើយ ថា មកពីពួកគេខឹងនឹងម្ចាស់រថយន្តដែលមិនត្រឹមតែ ស៊ី ផ្លេទេថែម បើកជែងម៉ូតូពួកគេ ក្នុងដែនទឹកដី លំនៅដ្ឋានរបស់ពួកគេទៀត ធ្វើឲ្យពួកគេខូចឥទ្ធិពលជាបងធំ ក្នុងភូមិ ។ សកម្មភាពនេះមកពីពួកគេប្រើប្រាស់គ្រឿងញៀនផង ដែលជដែលជាហេតុនាំឲ្យមានចិត្តសាហាវយ៉ាងនេះ ។

ដោយយោងលើបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្ត និងតាមចម្លើយសារភាពរបស់ក្រុមក្មេងទាំង៤នាក់នេះ បច្ចុប្បន្ន កម្លាំងនគរបាល ជំនាញស្រុក បានរៀបចំសំណុំរឿងបញ្ជូនពួកគេទៅសាលាដំបូង ខេត្តបន្ទាយមានជ័យរួចហើយកាលពីម្សិលមិញនេះ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖