ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអុីរ៉ាក់ ស្លាប់និងរបួសជាង​១០០នាក់

ចែករំលែក៖

ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ​​ បន្លំខ្លួនធ្វើជា​ឈឺដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែក​​បណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់​។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរ​​នៅក្នុងផ្សារនោះដែរ ។
ក្រសួងមហាផ្ទៃ​អុីរ៉ាក់​ នៅថ្ងៃទី​២១ ខែមករា​​ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែក នៅក្នុងផ្សារTayaran ក្នុងទីក្រុងបាដាដ​បណ្តាលឲ្យមានមនុស្ស ២៨នាក់ស្លាប់ និង​៧៣នាក់​រងរបួស។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត។
មកទល់ពេលនេះ ​មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនៅឡើយទេ​​។ ក្រុមប្រឆាំងភេរវកម្ម​កំពុងតែបើកការស្រាវជ្រាវករណីខាងលើ។
នេះជាករណីវាយប្រហារ​គ្រាប់​បែកនៅរដ្ឋធានីអុីរ៉ាក់​ទ្រង់ទ្រាយធំ ក្រោយពេល​ទាហានអាមេរិក​ ប្រកាសទទួលបានជោគជ័យ​​ក្នុងសង្គ្រាម​ប្រឆាំងក្រុមរដ្ឋអ៊ិស្លាម​នៅឆ្នាំ ២០១៧។
ការវាយប្រហារ​​កន្លងមកគឺនៅខែមិថុនា ឆ្នាំ​២០១៩ ​បណ្តាលឲ្យមនុស្សស្លាប់ជាច្រើនផងដែរ។ កាលពីខែមករាឆ្នាំ​២០១៨​ ការវាយប្រហារគ្រាប់បែកអត្តឃាត នៅទីតាំង Tayaran បណ្តាលឲ្យមនុស្ស ៣០ នាក់ស្លាប់៕ ដោយ៖ធី រីណា

រូបភាព៖(AFP/TTXVN)


ចែករំលែក៖