ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា សំរាកចុងសប្តាហ៍ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចម្រុះបណ្តុះជាជួររៀបរយ។
លោកថ្លែងថា ទីនេះផងដែរក៏មានទទួល ការរៀបចំបោះតង់ និងអាហារដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង។
តោះ ! មានអ្វីប្លែកអារម្មណ៍បន្ថែមទៀត ចង់ដឹងកាន់តែច្បាស់មកលេងផ្ទាល់មកដឹងហើយ ។
ទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម)
ម្នាក់តំលៃ ៤០០០រៀល សំរាប់ការកំសាន្តក្នុងសួន
https://maps.app.goo.gl/tSVpc5fuBs3WEbbGA
ម្ចាស់សួនផ្កា: 012 42 93 93 / 010 42 93 93៕
ដោយ៖ សិលា