ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៥៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួននិងចាប់យកថ្នាំញៀនចំនួន៥៣ថង់តូចរួមជាមួយវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នា២០២១  នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

ជនសង្ស័យឈ្មោះសេក ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

 សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិង ចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌សថ្លា ៥៣កូនថង់តូច និងទូរសព្ទ័ដៃ១គ្រឿង។ 

   បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖