ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះអស់២ខ្នងទាំងកណ្តាលយអធ្រាត្រនៅស្រុកសាមគ្គីមានជ័យរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះ២ខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់កាលពីវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២៤ខែមករា ឆ្នាំ២០២១  នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង 

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះទី១ ឈ្មោះឆេង ខែម  ភេទស្រីអាយុ៨០ឆ្នាំ  មានទំហ៊ំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ឆេះខ្ទេចនិងឆេះស្រូវ២៥០០គីឡូក្រាម ,ម៉ូតូ២គ្រឿងមាស៧ជី,លុយខ្មែរ១២លាន និងសម្ភារៈប្រើប្រាស់ជាច្រើន ម្ចាស់ផ្ទះទី២ ឈ្មោះសែម ខេនភេទស្រីអាយុ៥៨ឆ្នាំ  មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ដោយឆេះម្លៀកបំពាក់ និង សម្ភារ:មួយចំនួនទៀត ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា   នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះក៏បណ្តាលឲ្យរងរបួសដោយភ្លើងឆេះរលាកដៃលោកយាយឆេង ខែម ទាំងសងខាង ត្រូវបានលោកមេឃុំឈានឡើងដឹកយកមកព្យាបាលនៅមន្ទីរពេទ្យផងដែរ ហើយអគ្គិភ័យនេះកើតឡើងដោយសារទុស្សេខ្សែភ្លើងចេញពីផ្ទះឈ្មោះឆេង ខែម។

យ៉ាងណា ដោយសារផ្ទះ២ខ្នងនេះនៅដាច់ស្រយាលពីគេឯង ហើយលំបាកផ្លូវចូល ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមិនបានចេញទៅជួយធ្វើអន្តរាគមន៍បានឡើយ៕ 

ដោយ៖ចន្ថា


ចែករំលែក៖