ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២កុម្ភៈ​ បក្ស​កុម្មុយនីស្ត​វៀតណាម​ ​បើក​សមាជ​លើក​ទី​១៣ ជ្រើសរើស​មេដឹកនាំ​៥​ឆ្នាំ​ទៅមុខ​

ចែករំលែក៖

    អន្តរជាតិ៖គិតចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី កុម្ភៈបក្សកុម្មុយនីស្តវៀតណាម បើកសមាជលើកទី១៣នឹងត្រួតពិនិត្យលទ្ធផលនៃគោលនយោបាយដែលបានអនុម័ត ជជែកវែកញែកគោលនយោបាយអភិវឌ្ឍប្រទេស ក៏ដូចជាជ្រើរើសថ្នាក់ដឹកនាំកំពូលចំនួនផងដែរ

ជាក់ស្តែងបេីទោះជាស្ថិតក្នុងបិរបនៃជំងឺកូវីដ​-១៩ក្តីសមាជលើកទី១៣នេះ មានចំនួនអ្នកចូលរួមលើសពីសមាជមុនៗ ដោយមានការចូលរួមពីតំណាងទូត តំណាងអង្គការអន្តរជាតិ យុវជនឆ្នើម និងបញ្ញាវន្តវៀតណាមជាដើមសមាជបក្សកុម្មុយនីស្តវៀតណាមធ្វើឡើងរៀងរាល់ឆ្នាំម្តង ដោយក្នុងឆ្នាំ២០២១ ប្រតិភូចំនួន,៥៨៧រូបតំណាងឲ្យសមាជិកបក្សចំនួន,លាននាក់ នឹងជួបជុំនៅរដ្ឋធានីហាណូយ

បើយោងតាមសារព័ត៌មាន​VN Express​ បានចុះផ្សាយថា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២១នេះដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំ សមាជនឹងពិនិត្យលើរបៀបវារៈ ក៏ដូចជាវិន័យក្នុងការបោះឆ្នោត សមាជលើកទី១៣ នឹងបើកជាផ្លូវការនៅថ្ងៃទី២៦ មករាដោយមានរយៈពេលថ្ងៃ ដោយប្រតិភូបក្សនឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា សម្រាប់អាណត្តិប្រាំឆ្នាំ បន្ថែមពីនេះ ប្រតិភូក៏ពិនិត្យផងដែរពីរបាយការណ៍ ស្តីពីការកសាងបក្ស ការអនុវត្តធម្មនុញ្ញបក្ស ការដឹកនាំ និងការគ្រប់គ្រងគណៈមជ្ឈិមបក្សក្នុងរយៈពេលឆ្នាំចុងក្រោយ

ជាមួយគ្នានេះ សមាជនឹងពិភាក្សាពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តម្រង់ទិសដៅអភិវឌ្ឍសម្រាប់ឆ្នាំ២០៣០ និងទស្សនវិស័យឆ្នាំ២០៤៥ នៅឆ្នាំ២០៣០ វៀតណាមកំណត់គោលដៅក្នុងការសម្រេចឲ្យបាននូវគោលនយោបាយឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយប្រែក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប ចំណែកឆ្នាំ២០៤៥ វៀតណាមមានបំណងក្នុងការប្រែក្លាយជាប្រទេសទំនើប និងឧស្សាហកម្ម

សូមជម្រាបថា ការជ្រើសរើសមេដឹកនាំកំពូលទាំង ដូចសមាជរាល់ដងដែរចំពោះការជ្រើសរើសអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធាន គឺជាចំណុចស្នូល និងជាការចង់ដឹងរបស់ប្រជាជនវៀតណាមគ្រប់រូប លោកង្វៀន ភូជុងដែលកាន់តំណែងអគ្គលេខាធិការបក្ស និងប្រធានាធិបតី អាចនឹងប្រជែងកាន់តំណែងមួយក្នុងចំណោមតំណែងទាំងពីរសម្រាប់មួយអាណត្តិទៀត ចំណែកលោកនាយករដ្ឋមន្ត្រីង្វៀន សួនហ្វ៊ុត្រូវបានរំពឹងថាអាចនឹងប្រជែងតំណែងអគ្គលេខាធិការបក្ស បន្តតំណែងនាយករដ្ឋមន្ត្រីអាណត្តិទីពីររីឯលោកស្រីប្រធានសភាង្វៀន ធី គីម ងិនអាចនឹងចុះចេញពីតំណែង ដើម្បីទៅប្រកួតប្រជែងតំណែងអគ្គលេខាធិការបក្សផងដែរ

ដោយឡែកក្រៅពីបុគ្គលទាំងរូបខាងលើ ក៏មានផងដែររដ្ឋមន្ត្រី និងមន្ត្រីបក្សដែលប្រជែងយកតំណែងទាំងនេះ ជាក់ស្តែងលោក Tran Quoc Vuong ដែលជាប្រធានការិយាល័យគណៈមជ្ឈិម ត្រូវបានរំពឹងថានឹងប្រជែងតំណែងអគ្គលេខាបក្ស ចំណែកលោក​Vuong Dinh Hue អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោក​Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រូវបានដឹងថាប្រជែងនឹងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រី លោកតូ ឡាំ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាចនឹងប្រជែងជាមួយលោកផាម ប៊ិមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសសម្រាប់តំណែងប្រធានាធិបតី ចំពោះតំណែងប្រធានសភាវិញគេរំពឹងថាលោកស្រី​Truong Thi Mai ប្រធានគណៈចលនាមហាជន និងសមាជិកគណៈមជ្ឈិមអាចនឹងកាន់តំណែងនេះដោយ៖សតារា

 

រូបភាព៖AFP


ចែករំលែក៖