ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.) និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (ក.គ.អ.អ.) និងគណប្រតិភូ អញ្ជើញទស្សនាពិព័រណ៍ ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបង្ហាញពីផលិតផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
កិច្ចពិភាក្សាវគ្គទី១ ស្តីពី “ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩”
– វាគ្មិនសម្របសម្រួល: លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន (ក.គ.អ.អ)
– វាគ្មិន: លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថាន
– វាគ្មិន: លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍
– វាគ្មិន: លោក SARDAR UMAR ALAM នាយកអង្គការ UNESCO ប្រចាំកម្ពុជា
– វាគ្មិន: លោក Matthew EDWARDSEN ប្រធានគម្រោង USAID ព្រៃឡង់បៃតង
– វាគ្មិន: លោក Nick RAY អ្នកនិពន្ធប្រចាំទស្សនាវដ្តី LONELY PLANET៕
ដោយ៖ សិលា