ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់រាជវង្សថៃ ដោយតែងតាំងស្នំឯក Sineenat Wongvajirapakdi ដែលព្រះមហាក្សត្របានដកតំណែងកន្លងមកនោះធ្វើជាមហេសីទីពីរ។ កន្លងមកស្នំឯកត្រូវបានដកតំណែង ពីបទខ្វះការគោរពដល់ព្រះអគ្គមហេសី ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn ព្រះជន្ម៦៨វស្សា បានសម្រេចតែងតាំងស្នំឯក Sineenat ធ្វើជាព្រះមហេសីទីពីរ នៅថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២១ ក្នុងឱកាសនៃខួបកំណើតអាយុ ៣៦ឆ្នាំរបស់ស្នំឯក Sineenat។
ព្រះមហាក្សត្រ និងមហេសីថ្មី Sineenat បានគ្រងឈុតដូចគ្នាទៅចូលរួមពិធីដោះលែងសត្វនិងត្រី ក្នុងពិធីបុណ្យសាសនាមួយ ដើម្បី អបអរសាទរស្នំឯកត្រូវបានតែងតាំងជាមហេសីទីពីរ។
នេះជាសកម្មភាពបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះប្រជារាស្ត្រថៃ ។ ការតែងតាំងនោះ គឺជាការបង្កភាពភ្ញាក់ផ្អើលដល់ ស្នំឯកបន្ទាប់ពីត្រូវបានបណ្តេញចេញពីរាជវាំង ពីបទខ្វះការគោរពដល់ព្រះអគ្គមហេសី Suthida កាលពីឆ្នាំ ២០១៩។
កាលពី៣ខែមុន នាង Sineenat ត្រូវបានតែងតាំងជាស្នំឯក ក្លាយជាមនុស្សដំបូងកាន់តំណែងនេះ មិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក។ ដល់ខែសីហាឆ្នាំ២០២០ ស្នំឯកត្រូវបានដកហូតដំណែងទាំងអស់ ហើយបាត់ខ្លួនតាំងពីពេលនោះមក។ លុះមកដល់ខែកញ្ញាឆ្នាំ២០២០ នាងSineenat ត្រូវបានតែងតាំងជាស្នំឯកសាជាថ្មីឡើងវិញ។
នៅពេលនេះ ស្នំឯក Sineenat ក៏ត្រូវបានព្រះមហាក្សត្រ តែងតាំងតំណែងខ្ពស់ជាងមុនគឺមហេសីទីពីរ របស់ថៃ ខណៈកំពុងតែមានវិវាទ ដោយសារតែបាតុកម្មប្រឆាំងរាជវាំងថៃ ទាមទារកែទម្រង់របបរាជានិយម។
ការសម្រេចតែងតាំងខាងលើរបស់ព្រះមហាក្សត្រថៃ គឺជាប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសនេះ ដែលព្រះមហាក្សត្រមានមហេសីដល់ទៅពីរអង្គ ៕ ដោយ៖ធី រីណា