ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ាក PORSCHE បុកជាមួយរថយន្ត​Toyota Prius រួមនិងបង្គោលភ្លេីងនៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាក​PORSCHE មួយគ្រឿងបានបុកគ្នាជាមួយរថយន្តម៉ាក​ Toyota Prius ត្រង់ចំណុចផ្លូវបែកជាបួនរួមនិងបង្គោលភ្លេីងក្បែរនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង ៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក​ PORSCHE មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-5005ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦​ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-0124ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្ត​Prius ផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Priusវិលជិតមួយជុំ​ រីឯរថយន្តម៉ាក​ PORSCHE បានបុកនិងបង្គោលភ្លើងថ្មពេញទំហឹងទៀតធ្វើឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖